មិនមែនជាភោជនីយដ្ឋានសាច់អាំងធម្មតាទេ! ការេ ជាភោជនីយដ្ឋានសាច់អាំងបែបជប៉ុនកាត់ខ្មែរ ដែលពេញនិយមបំផុតជាមួយចំណង់ចំណូលចិត្តបងប្អូនខ្មែរយើងទាំងអស់គ្នា។
ភោជនីយដ្ឋាន KARE ស្ថិតនៅក្នុងទីធ្លាធំទូលាយហ៊ុមព័ទ្ធជុំវិញទៅដោយគ្រឿងតុបតែងបែបជប៉ុន មានតាំងពីគោមបង្ហោះ វាំងននក្រណាត់ ដើមផ្កាសាគូរ៉ាពណ៌ផ្កាឈូក និងវប្បធម៌ជប៉ុនដទៃទៀត ដែលនាំមកនូវអារម្មណ៍មួយហាក់បីដូចជាយើងកំពុងនៅប្រទេសជប៉ុនកណ្តាលម្តុំទួលទំពូងអញ្ជឹង។
ចំណុចពិសេសនៃភោជនីយដ្ឋាន KARE គឺការនាំមកជូននូវសាច់អាំងគុណភាពខ្ពស់យ៉ាងសម្បូរបែប អមជាមួយនឹងបន្លែស្រស់ ព្រមទាំងទឹកជ្រលក់ជាច្រើនជំរើស។ មិនថាឡើយរសជាតិ ផ្អែម ប្រៃ ហិរ ជូរ ឬការលាយផ្សំចំរុះរសជាតិនោះឡើយ លោកអ្នកអាចទុកចិត្តលើ KARE បាន។