អំពីក្រុមហ៊ុនរីករាយ

បេសកកម្ម

ផ្តល់ជូននូវអាហារដ៏អស្ចារ្យ បរិយាកាសជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ
ក្នុងតម្លៃសមរម្យ។

ដោយសារតែសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនកើនឡើងទាំងក្នុងអំឡុង និងក្រោយពេលមានជំងឺឆ្លងរាតត្បាតយើងចង់នាំមកជូនលោកអ្នកនូវបទពិសោធន៍ថ្មីៗក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

បង្កើតឡើងក្នុងឆ្នាំ​ 2021 ក្រុមហ៊ុន​​​រីករាយ គឺជាក្រុមហ៊ុនដែលមានជំនាញក្នុងការបង្កើតម៉ាកយីហោក្នុងស្រុក ដែលមានការទទួលស្គាល់ និងការគាំទ្រពីសំណាក់អតិថិជនជាច្រើន រួមមានម៉ាកយីហោ KARE (ភោជនីយដ្ឋានសាច់អាំងបែបជប៉ុន)​ PAO PAO (ភោជនីយដ្ឋានស៊ុបឆ្នាំងភ្លើងបែបចិន) Mi Dot (មីដុត)  និង MOOD (បារបែបសហគមន៍ ដែលនឹងបើកសម្ភោធឆាប់ៗនេះ)។​ 

ពួកយើងមានមោទនភាពណាស់ក្នុងការបង្កើត​ និងនាំមកជូននូវបទពិសោធន៍ម្ហូបអាហារថ្មី ហើយប្លែក ដែលស័ក្តិសមជាមួយចំណង់ចំណូលចិត្តបងប្អូនខ្មែរយើង។ ដោយឃើញថា​ ភោជនីយដ្ឋានរបស់យើងបានទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ពួកយើងកាន់តែមានកំលាំងចិត្តក្នុងការខិតខំប្រឹងប្រែងនាំមកជូននូវផ្នត់គំនិតថ្មីៗ និង បទពិសោធន៍ទទួលទានអាហារប្លែកៗជាងនេះទៅទៀត​ សម្រាប់បងប្អូនទាំងអស់គ្នា។​ 

សូមអញ្ជើញ like និង follow បណ្តាញសង្គមពួកយើងដើម្បីទទួលបានព័ត៌មានបន្ថែម។

គុណតម្លៃនៃក្រុមហ៊ុនរីករាយ គឺស្ថិតនៅក្នុងការប្តេជ្ញានាំមកជូននូវភាពសប្បាយរីករាយជូនលោកអ្នកទាំងអស់គ្នា ប្រៀបដូចឈ្មោះតំណាងរបស់ក្រុមហ៊ុនយើងតែម្តង។​

ភាពសប្បាយរីករាយអាចកើតមានឡើងតាមរយ: ទំនាក់ទំនងល្អជាមួយមិត្តភក្តិ ឬ​អារម្មណ៍ដែលយើងទទួលបាននៅពេលដែលភាពប្រឹងប្រែងរបស់យើងទៅលើការងារណាមួួយ ចាប់ផ្តើមទទួលសមិទ្ធផល ឬការរកឃើញក្តីសង្ឃឹមមកវិញបន្ទាប់ពីពេលដែលយើងបាត់បង់វា។ ចំពោះក្រុមហ៊ុនរីករាយវិញ ក្តីសង្ឃឹមរបស់យើងគឺការនាំមកជូននូវភាពសប្បាយរីករាយ​​ តាមរយ:ម្ហូបអាហាររឆ្ងាញ់ៗ និងបទពិសោធន៍ទទួលទានអាហារថ្មីៗ ទំនើបហើយប្លែកដែលពុំដែលមានពីមុនមក។​ យើងសង្ឃឹមថា លោកអ្នកនឹងបរិភោគដោយរីករាយ។​

one men and one woman holding a plate of food
ចក្ខុវិស័យ

ដើម្បីក្លាយជាភោជនីយដ្ឋានដែលពេញនិយមបំផុត សម្រាប់ប្រជាជនកម្ពុជា។

ក្រុមការងារ

ក្រុមនៅពីក្រោយ រីករាយ

Thong Sovanraingsey
Chairwoman
Chea Chandara
Head of Operation
Koem Saophea
Head of Finance
Kim Vichet
Head of Chef
Mao Nimol
Head of Marketing and Strategy
Chhun Haven
Head of Branding