នាំមកជូននូវមីដុតដំបូងបង្អស់ក្នុងទីក្រុងភ្នំពេញ ដែលមានមានឪជារស់ឈ្ងុយឆ្ងាញ់ រួមផ្សំជាមួយការចម្អិនដែលពោរពេញដោយភាពច្នៃប្រឌិត។
ដែលឆ្ងល់ទេថាភាពកក់ក្តៅមានរស់ជាតិយ៉ាងម៉េចដែរ? ពួកយើងជឿជាក់ថាវា ពោរពេញទៅដោយរស់ជាតិឈ្ងុយឆ្ងាញ់ប្រៀបដូចមុខម្ហូបទាំងអស់ក្នុងមីនុយ មីដុត របស់យើងអញ្ជឹង។ ក្រៅពីរូបមន្តថ្មីពិសេស មុខម្ហូបនីមួយៗនៃហាងមីដុតប្រើចានថ្ម និងចានបន្ទះដែក ដែលទុកឲ្យក្តៅបានយូរ ឆ្ងាញ់តាំងពីមួយម៉ាត់ដំបូង រហូតដល់មួយម៉ាត់ចុងក្រោយ។
លើសពីនេះទៅទៀត អណ្តាតភ្លើងឆាបឆេះចេញពីរង្វង់ចង្ក្រានហាងមីដុត ក៏ប្រៀបដូចជាសិល្ប:សំដែងដ៏ អស្ចារ្យមួយ។ នៅហាងមីដុត លោកអ្នកមិនត្រឹមតែទទួលបានម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ នោះទេ លោកអ្នកថែមទាំងទទួលបាននូវទស្សនីយភាពកំសាន្តថ្មីមួយដែលពុំអាចបំភ្លេចបាន។