ស៊ុបឆ្នាំងភ្លើងរសជាតិដើមពីប្រទេសចិន ប្រចាំរាជធានីភ្នំពេញ
ប៉ាវ ប៉ាវ គឺជាភោជនីយដ្ឋានស៊ុបឆ្នាំងភ្លើង ចំរាញ់ចេញពីរសជាតិចិន និងថៃ ដែលនាំមកជូននូវរសជាតិដែលស័ក្តិសមបំផុតសម្រាប់ចំណង់ចំណូលចិត្តបងប្អូនខ្មែរយើងទាំងអស់គ្នា។ សម្រាប់អ្នកចូលចិត្តស៊ុប មិនថាព្រឹកឬល្ងាច មេឃភ្លៀងឬមេឃស្រឡះ យើងមានទឹកស៊ុបជាច្រើនរសជាតិដើម្បីបំពេញគ្រប់តម្រូវការអតិថិជនគ្រប់រូប។
ពួកយើងជឿជាក់ថា នៅលើលោកនេះគឺកម្រមានអ្វីកក់ក្តៅជាងការទទួលទានអាហារជុំគ្នាឡើយ ជាពិសេសការទទួលទាន បែបស៊ុបឆ្នាំងភ្លើងនេះ ដែលតម្រូវអោយគ្រួសារ និងមិត្តភក្តិ អង្គុយ ជុំវិញឆ្នាំងភ្លើងរង់ចាំឲ្យស៊ុប និងគ្រឿងគ្រូវទាំងអស់ពុះឆ្អិនដើម្បីទទួលទានទាំងអស់គ្នា។ ទាំងនេះជាទិដ្ឋភាពមួយដែលពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ពួកយើង។