ឆាប់ៗនេះក្នុងឆ្នាំ 2023
រីករាយជាមួួយការនាំមកជូននូវបទពិសោធន៍បារបែបសហគមន៍
រីករាយជាមួួយការនាំមកជូននូវបទពិសោធន៍បារបែបសហគមន៍ ឆាប់ៗនេះក្នុងឆ្នាំ 2023។
នៅក្នុងទីក្រុងដែលសម្បូរទៅដោយ speakeasy, lounges និងបារសម្ងាត់ដែលនាំមកជូននូវជម្រកកក់ក្តៅ ឆ្ងាយពីទុក្ខកង្វល់នានា យើងជឿជាក់ថាពេលខ្លះ អ្វីដែលយើងត្រូវការបំផុតនោះគឺភាពគាំ្រទ និងលើកទឹកចិត្តពីសហគមន៍យើង ដើម្បីជំនះទុក្ខកង្វល់ទាំងនោះ។ ដូចនេះហើយទើបពួកយើងបាននាំមកនូវផ្នត់គំនិតថ្មីមួយជាមួួយ MOOD ដែលជាបារបែបសហគមន៍។
ពួកយើងចង់អញ្ជើញលោកអ្នកមកស្រមៃមើលជាមួយពួកយើងថា ឆ្នាំនេះជាឆ្នាំ 2023 ហើយយើងម្នាក់ៗសុទ្ធតែមានតម្រូវការប្រាស្រ័យទាក់ទងគ្នាមិនថាជាមួយអ្នកដទៃ ឬមិត្តជិតឆ្ងាយ។ ក្តីសង្ឃឹមរបស់ MOOD គឺការនាំមកជូននូវកន្លែងដែលមានបរិយាកាសកក់ក្តៅស្រស់ស្រាយ ដែលស័ក្តិសមសម្រាប់ការជួបជុំគ្រួសារ និងមិត្តភ័ក្តិជាមួយស្រាបៀរត្រជាក់ចិត្ត អមជាមួយនឹងការចែករំលេកម្ហូបអាហារឆ្ញាញ់ៗ ដែលពោរពេញទៅដោយអត្ថន័យនិងមនោសញ្ចេតនា ដើម្បីពង្រឹងទំនាក់ទំនងក្នុងសហគមន៍យើងឲ្យកាស់តែប្រសើរឡើង។